ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ ២០២៣

ថ្ងៃព្រហស្បតិ៍ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ និងរម្មណីយដ្ឋានឆ្នេរសុខាខេត្តព្រះសីហនុ។

---------------------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម អៀន ស៊ុនលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញេវត្ថុ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសេដ្ឋកិច្ចរាជធានី-ខេត្ត។

សិក្ខាសាលានេះមានគោលបំណង៖ គាំទ្រការកសាងផែនការគោលឱ្យមានភាពគ្រប់ជ្រុងជ្រោយ សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាប្រសិទ្ធភាពការអនុវត្តការងារ ការអភិវឌ្ឍ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយចីរភាព។


ព័ត៌មានទាក់ទង